We are a new initiative — a small team with a big dream.
យើង​បានបង្កើត​គម្រោង​ថ្មី​មួយ​ដែលមានក្រុមការងារ​​តូច​ ប៉ុន្តែ​មានក្តី​សុបិន​ធំ។

Our mission is to support communities across Cambodia in addressing snakebite-related challenges. We share practical knowledge, provide essential tools for snakebite prevention, and work closely with communities and organisations to develop solutions tailored to their specific needs and circumstances.

គោលដៅរបស់យើងគឺដើម្បីជួយសហគមន៍នៅទូទាំងប្រទេសកម្ពុជាដោះស្រាយបញ្ហាប្រឈមដោយសារ​ពស់ចឹកតាមរយៈការចែករំលែកនូវ​ចំណេះដឹង ការផ្តល់ឧបករណ៍សម្រាប់ការបង្ការ និងការ​បង្កើតដំណោះស្រាយសមស្របដើម្បីឆ្លើយតបតាម​តម្រូវការ និងកាលៈទេសៈជាក់លាក់របស់សហគមន៍នីមួយៗ។

Our Goals

Delivering humanitarian education to decrease the event of snakebite in Cambodia,

ផ្តល់ការអប់រំជាលក្ខណៈមនុស្សធម៌ដើម្បីកាត់បន្ថយអត្រាកើតមានពស់ចឹកនៅប្រទេស​កម្ពុជា

To provide support to snakebite victims and their families

ផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារពស់ចឹក និងក្រុមគ្រួសាររបស់ពួកគេ

To work towards cohabitation with snakes, delivering ecological education and implementing solutions

លើកកម្ពស់ការរស់នៅ​ជាមួយសត្វពស់ដោយផ្តល់ការអប់រំអំពី​អេកូឡូស៊ី និងការអនុវត្តដំណោះស្រាយជាក់ស្តែង

To increase efficiency of snakebite treatment and awareness of the health care workers.

បង្កើនប្រសិទ្ធភាពនៃការព្យាបាលដោយសារពស់ចឹក និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមបុគ្គលិកថែទាំសុខភាព

Non-profit & Business
មិនរកប្រាក់ចំណេញ និងអាជីវកម្

Our model is based on two interconnected entities: SRP Business and SRP Non-profit.
SRP Business is a consultancy company that provides customized solutions, education, and training on snake awareness and snakebite prevention to private businesses and NGOs. Revenue generated by SRP Business will directly support the future operations of SRP Non-profit.

គំរូរបស់យើងគឺផ្អែកលើអង្គការបងប្អូនពីរដែលគាំទ្រគ្នាទៅវិញទៅមក៖ អាជីវកម្ម ស្នេកបៃ រីលីហ្វ ប្រូក្រាម​ និង ស្នេកបៃ រីលីហ្វ ប្រូក្រាម​ មិនរកប្រាក់ចំណេញ ។ អាជីវកម្ម ស្នេកបៃ រីលីហ្វ ប្រូក្រាម
អាជីវកម្ម ស្នេកបៃ រីលីហ្វ ប្រូក្រាម គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ដែលផ្តល់ជូននូវដំណោះស្រាយតាម​តម្រូវការ ការអប់រំ និងការបណ្តុះបណ្តាលស្តីពីការបង្ការពី​សត្វពស់ និងពស់ចឹក​ដល់កក្រុមហ៊ុនឯកជន និងអង្គការមិនមែន
​រដ្ឋាភិបាល។ ប្រាក់ចំណូលដែលអាជីវកម្ម ស្នេកបៃ រីលីហ្វ ប្រូក្រាម រកបាន នឹងផ្តល់មូលនិធិមួយផ្នែក​ដោយផ្ទាល់ដល់ប្រតិបត្តិការនាពេលអនាគតរបស់ ស្នេកបៃ រីលីហ្វ ប្រូក្រាម មិនរកប្រាក់ចំណេញ។