សារដាស់តឿនសម្រាប់រដូវវស្សា៖ សូមរក្សាសុវត្ថិភាពពីពពួក អាសិរពិស! Rainy Season Alert: Stay Safe from Snakebite!

ដោយហេតុថារដូវវស្សាកាន់តែខិតជិតចូលមកដល់នៅទូទាំងប្រទេសកម្ពុជា  នោះទឹកជំនន់ ក៏ដូចជាការបង្កបង្កើនផលនានា នឺងបង្កអោយ ពពួកសត្វពស់ ធ្វើការប្តូរទីមករស់នៅក្បែរៗភូមិឋានរបស់ប្រជាជន និងតាមដងផ្លូវនានាក្នុងភូមិ។
អំបូរពស់មួយចំនួនវានឹងធ្វើសកម្មភាពកាន់តែសកម្មនៅពេលដែលមេឃចាប់ផ្តើមធ្លាក់ភ្លៀង។ រដូវវស្សាគឺជាពេលវេលាមួយដែលមានហានិភ័យករណីពស់ចឹកកើនឡើងខ្ពស់បំផុត ជារៀងរាល់ឆ្នាំ។​ សូមបង្កើនការប្រុងប្រយ័ត្ន!​​

As the rainy season approaches across Cambodia, rising water levels and increased vegetation bring snakes closer to human homes and pathways. Some snake species become much more active after the rains begin. This is the time of year when the risk of snakebites significantly increases—please take extra caution.

គន្លឹះសុវត្ថិភាពក្នុងរដូវវស្សា៖
Safety Tips During Rainy Season:

  • ពាក់ស្បែកជើងកវែង និងខោជើងវែង ពេលដើរកាត់វាលស្មៅ ឬតំបន់លិចទឹក។
  • Wear boots and long pants when walking in grassy or flooded areas.
  • ប្រើពិលបំភ្លឺផ្លូវពេលចេញក្រៅផ្ទះនៅពេលយប់។
  • Use a flashlight at night when walking outside.
  • រក្សាទីធ្លាជុំវិញផ្ទះឱ្យបានស្អាត កុំឲ្យមានស្មៅដុះ គ្មានគំនរឈើ ឬគំនរកំទេចបាក់បែកផ្សេងៗ។
  • Keep your home surroundings clear of tall grass and piles of wood or debris.
  • កុំទៅក្បែររន្ធ កុំប៉ើងថ្ម ឬចូលក្នុងគំនរឈើ ព្រោះទីនោះអាចមានពស់កំពុងលាក់ខ្លួន។​
  • Don’t reach into holes, under rocks, or inside woodpiles where snakes may hide.

សូមជួយចែករំលែកសារនេះដល់អ្នកដទៃ ដើម្បីទទួលបានសុវត្ថិភាពទាំងអស់គ្នាផងដែរ។
Share this on Facebook to help others stay safe too.


Comments

Leave a comment