In Case of Snakebite ប្រសិនបើអ្នកត្រូវពស់ចឹក៖

រក្សាអារម្មណ៍ធម្មតាៗកុំតក់ស្លុត ព្យាយាមកុំធ្វើចលនា ដើម្បីពន្យឺតការរាលដាលរបស់ពិស។
ហៅសុំគេជួយ និងសុំជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតជាបន្ទាន់។

Stay calm – Try to limit movement to slow the spread of venom. Call for help and transport to go to nearby hospital as quick as possible. Reassure the victim, tell them they will be ok and help is on the way.

កុំកម្រើកជើងឬដៃដែលត្រូវពស់ចឹក យត្រូវរក្សាចំនុចដែលត្រូវពស់ចឹកនោះឲ្យនៅទាបជាងចំនុចនៃបេះដូងបន្តិច។ ដាក់អ្នកជម្ងឺឱ្យដេកចុះ ហើយដេកនៅស្ងៀមតាមដែលអាចធ្វើទៅបាន។
រូតរះទៅកាន់មន្ទីរពេទ្យបង្អែកណាមួយដែលនៅជិតជាបន្ទាន់ ឬបើអាច នោះត្រូវស្រូតទៅកាន់ មន្ទីរពេទ្យខេត្តដែលនៅជិតបំផុតនោះតែម្តង។

Immobilize the affected limb and keep it at or slightly below heart level. Keep the patient lying down and as still as possible. Get to the nearest medical facility immediately. Where possible go straight to the nearest provincial hospital.

កុំវះបើកមុខរបួស កុំបឺតជាតិពិសចេញ ឬកុំប្រើវិធីរុំចងស្កាត់មុខរបួស។
សូមកុំលេបថ្នាំ ប្រើឱសថផ្តេសផ្តាស ឬផឹកគ្រឿងស្រវឹងឱ្យសោះ
ដៃជើងនឹងអាចឡើង​ហើម ត្រូវដោះគ្រឿងអលង្ការ នាឡិកានិងសម្លៀកបំពាក់ដែលរឹប​តឹងៗចេញពីអវយវៈដែលប៉ះ
ពាល់។

Do NOT cut the wound, suck out venom, or apply a tourniquet.
Do not take any drugs, medicines, or alcohol.
The limb might get swollen, remove jewellery, watches, and tight-fitting clothes from the affected limb.

សត្វពស់ខ្លះអាចព្រួសពិសបាន ក្នុងករណីប៉ះពាល់ភ្នែក ត្រូវលាងជម្រះភ្នែកឱ្យបានស្អាត ឬផឹកទឹកឱ្យបានច្រើន បន្តលាងជម្រះភ្នែកបើទោះជាលោកអ្នកទៅដល់មន្ទីរពេទ្យហើយក៏ដោយ។ ពិសប៉ះពាល់ត្រូវភ្នែកអាចធ្វើឱ្យងងឹតភ្នែកបាន ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវ។

Some snakes can spit venom, in case of contact with the eyes, wash thoroughly the eyes with clean or drinking water without rubbing, keep rinsing the eyes while you go to the hospital. The venom in the eyes can cause blindness if not treated properly.

ប្រសិនបើវាមានសុវត្ថិភាពអាចធ្វើបាន សូមថតរូបភាពសត្វពស់ដែលបានចឹកឬខាំនោះសម្រាប់ធ្វើការកំណត់អត្តសញ្ញាណប្រភេទពស់ តែកុំព្យាយាមចាប់ ឬសម្លាប់វា។.

Take a photo of the snake for identification if it is safe to do so. Do not try to catch or kill the snake.

ទោះបីជាការសម្លាប់វា អាចទំនងជាដំណោះស្រាយដែលមានគ្រោះថ្នាក់ទាបបំផុតក៏ដោយ វានៅតែបង្កើនឱកាសនៃការចឹក!

Although killing it may seem the least dangerous solution; it increases the chances of getting bitten!

សូមទាញយកឯកសារអប់រំ ហើយចែករំលែកវាជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នក។ លោកអ្នកអាចព្រីនវាទុកហើយព្យួរនៅកន្លែងធ្វើការ នៅតាមសាលារៀន និងនៅក្នុងភូមិរបស់លោកអ្នក។

Download the education material and share it with your friend and family.
Feel free to print it and hang it at work, at school and in your village.

How does snake venom work?
តើពិសពស់ដំណើរការយ៉ាងដូចម្តេច?

Snakebites come in 2 main catagories. Non-neurotoxic (Vipers) and neurotoxic (Elapids) and some who have a mixture of both. The correct treatment requires the knowledge of which envenomation has happened and how it is reacting to the body.

Non-neurotoxic snakes often have tissue destroying properties and can cause heavy swelling and large wounds. Neurotoxic snake venom attacks the nervous system and can stop breathing.

Antivenoms are made to counteract the venom effects on the system, so they are made from the venoms themselves, isolating the antibodies. Antibodies in the antivenom then set to work and neutralise the effects on the body. Therefore, it must be given as soon as possible, because the antivenom works only if the venom is still in the body, once the venom has done the damages the antivenom will not work.

ពិសពស់មានពីរប្រភេទធំៗ។ ពិសដែលមិនប៉ះពាល់ខ្លាំងដល់​ប្រព័ន្ធប្រសាទ (ពស់វែក) និងពិសដែលប៉ះពាល់ខ្លាំងដល់​ប្រព័ន្ធប្រសាទ(ពស់វែកក្របី) ។ សត្វពស់ខ្លះមានផលប៉ះពាល់​ទាំងពីរ។ ការព្យាបាល​សុខភាពឱ្យបាន​​ត្រឹមត្រូវ​តម្រូវ​ឱ្យ​មាន​ការ​យល់​ដឹង​ថា​ តើ​ជាតិពិសណា​មួយ​បាន​កើត​ឡើង និង​របៀប​ដែល​រាងកាយ​មនុស្សមាន​ប្រតិកម្ម។

ពស់ដែលពិសមិនប៉ះពាល់ខ្លាំងដល់ប្រព័ន្ធប្រសាទជារឿយៗមានទឹកមាត់ដែលបំផ្លាញលក្ខណៈរាងកាយ ហើយអាចបណ្តាលឱ្យហើមខ្លាំង និងស្នាមរបួសធំៗ។ ពិសពស់ដែលប៉ះពាល់ខ្លាំងដល់ប្រព័ន្ធប្រសាទវាយប្រហារប្រព័ន្ធប្រសាទ ហើយទីបំផុតធ្វើឱ្យលែងដកដង្ហើមតែម្តង។

ថ្នាំបន្សាបជាតិពិសពស់ត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងឥទ្ធិពលពិសនៅលើប្រព័ន្ធនេះ ថ្នាំនេះត្រូវបានផលិតចេញពីពិសពស់​ ដោយបានធ្វើការ​​ញែក​បំបែក​អង្គបដិប្រាណ។

អង្គបដិប្រាណនៅពេលប្រើថ្នាំបន្សាបពិស បន្ទាប់មកកំណត់ឱ្យវាដំណើរការ និងបន្សាបពិសដែលប៉ះពាល់លើរាងកាយ។ ដូច្នេះហើយ ត្រូវផ្តល់ថ្នាំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះថ្នាំបន្សាបពិសដំណើរការបាននៅពេលដែលពិសស្ថិតនៅក្នុងខ្លួនតែប៉ុណ្ណោះ នៅពេលដែល​ពិស​ជ្រាបសព្វកន្លែងអស់​ហើយ​ នោះថ្នាំបន្សាបពិសនឹង​​មិនមានប្រសិទ្ធភាពឡើយ។